ទេសចរណ៍វប្បធម៌៖ មួយរយៈចុងក្រោយ គេឃើញមានជំនន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើននាក់បានសម្រុកអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ  និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។

យ៉ាងណាមិញ គេសង្កេតឃើញថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ទស្សនាប្រាសាទអង្គរវត្ត មានជាឯកជន គ្រួសារ មិត្តភក្តិ និងខ្លះមានមគ្គុទ្ទេសក៍អធិប្បាយរឿងរ៉ាវប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម និងថតផ្តិតរូបភាពផង មុននឹងបន្តដំណើរទៅទស្សនានៅតាមប្រាង្គប្រាសាទ និងគោលដៅទេសចរណ៍សំខាន់ៗជាច្រើនទៀត។

សូមជម្រាបជូនថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅគិតត្រឹមថ្ងៃទី ៤ កក្កដា នេះ ក្នុង ១ ថ្ងៃៗ ភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ សម្រាប់ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជេីងហោះហេីរក្នុងមួយថ្ងៃ ក្នុងនោះមានមកពីបាងកក (៥-៦ ជេីងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជេីងក្នុងមួយថ្ងៃ) ដាណាង(1 ជេីងក្នុងមួយថ្ងៃ) ហាណូយ (២ ជេីងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជេីងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជេីងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជេីងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជេីងក្នុងមួយថ្ងៃ) ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី៕

Share.