ភ្នំពេញ៖ រថយន្ត TOYOTA FORTUNER មួយគ្រឿងបេីកឆ្លងផ្លូវម៉ូតូធំបេីកលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យអ្នកបេីកបរម៉ូតូធំបាក់ជេីងម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវ 182កែងផ្លូវ ២៥៧ ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុ គេឃើញរថយន្តម៉ាក TOYOTA FORTUNER ពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-9000 បេីកតាមបណ្ដោយផ្លូវ២៥៧ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនមធ្យម លុះបេីកមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែឃេីញបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងពណ៍ខ្មៅគ្មានស្លាកលេខ ធ្វើដំណើតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន លុះបេីកមកដល់ មិនបានជាន់ហ្វ្រាំងក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បាក់ជេីងម្ខាងផ្នែកខាងស្តាំ ចំណែកម៉ូតូរងគ្រោះវិញរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហេីយចំណែករថយន្តវិញ រងការខូចខាត ចំពាក់កណ្តាលរថយន្ត បែកកញ្ចក់ខាងស្ដាំ ខូចខាតយ៉ាងធ្ងន់ធ្ងរដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ ដោយមានបងប្អូនក្រុមគ្រួសារបានមកដល់ចំណុចកេីតហេតុភ្លាមៗ ហេីយរៀបចំលេីកជនរងគ្រោះដាក់លេីរថយន្តឯកជន តែជនរងគ្រោះរងរបួសបាក់ជេីង ពិបាកលេីក រងចាំរថយន្តសង្គ្រោះវិញ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកេីតហេតុភ្លាមៗ បានទាក់ទងទៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្រ មិត្តភាពកម្ពុជាចិនព្រះកុសមៈដឹកយកទៅសង្គ្រោះភ្លាមៗ ហេីយភាគីទាំងសងខាងបានសំរបសំរួលគ្នាបញ្ចប់ភ្លាមៗនៅកន្លែង ស្មេីគ្នា។

អត្ថបទ៖ ត្រយងតូច

