កណ្តាល៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលកោះខែល លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាការពារ កាលពីថ្ងៃទី០៤ ខែ កក្តដាឆ្នាំ២០២៤ វេលាម៉ោង១១ និង៣០នាទី បានបង្ក្រាបភ្នាក់ងារចាត់ល្បែងស៊ីសងជល់មាន់អនឡាញមួយកន្លែង នៅចំណុចផ្ទះរបស់ឈ្មោះ ស្រស់ ភាព ភេទ ប្រុស អាយុ៤៤ឆ្នាំ ស្ថិតនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

នៅក្នុងប្រតិបត្តិការនោះ កម្លាំងប៉ុស្តិ៍នគរបាលបានឃាត់ខ្លួនជនសង្ស័ចំនួន០២នាក់១.ឈ្មោះ វ៉ុន ស្រី ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ ព្រែកលោក ឃុំ ព្រែកស្ដី ស្រុក កោះធំ ខេត្ត កណ្ដាល។ ២.ឈ្មោះ សុឹម គឹមសេង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ សំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ត កណ្ដាល។ ចំពោះវត្ថុតាងចាប់យក រួមមានកុំព្យូទ័រ ចំនួន០១គ្រឿង, ដុំfiwi ចំនួន០១ដុំ, ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកiPhone ១២, ប្រាក់ចំនួន៣៥មុឺនរៀល។


 បច្ចុប្បន្នវត្ថុតាងដកហូតខាងលើនិងជនសង្ស័យត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ ចតុមុខ

Share.