ក្រុម​បាល់ទះជម្រើសជាតិនារីចិន ជាប់​ចំណាត់​ថ្នាក់​លេខ៦ ពិភពលោក ក្រោយបញ្ចប់ត្រឹម​ចំណាត់​ថ្នាក់​លេខ៥ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ផ្នែក​នារីកម្រិតពិភពលោក 2024 FIVB Volleyball Women’s Nations League កាល​ពីពេល​ថ្មីៗនេះ។ សម្រាប់​ចំណាត់​ថ្នាក់​ពិភពលោកនេះ ដោយ​យោង​តាម​គេហទំព័រ FIVB.COM ដែល​បាន​ធ្វើ​បច្ចប្បន្ន​ភាព​នៅ​ថ្ងៃទី៥ ខែកក្កដា ២០២៤នេះ។

ក្រុម​បាល់ទះជម្រើសជាតិនារីជប៉ុន

ដោយឡែក​ក្រុម​បាល់ទះ​នារី​ជប៉ុន ក៏​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាំង ១០​ពិភពលោកផង​ដែរ ដោយ​ឈរ​នៅ​លេខ៧ ពិភពលោក ខណ:លេខ១ បាន​ទៅ​លើក​ក្រុម​បាល់ទះ​នារី អ៊ីតាលី​។ នេះ​គឺ​ជា​ចំណាត់​ថ្នាក់​ក្រុម​បាល់ទះ​នារី ទូទាំងពិភពលោក៖

១. ក្រុម​បាល់ទះជម្រើសជាតិនារី អ៊ីតាលី
២. ក្រុម​បាល់ទះជម្រើសជាតិនារី ប្រេស៊ីល
៣. ក្រុម​បាល់ទះជម្រើសជាតិនារី តួកគី
៤. ក្រុម​បាល់ទះជម្រើសជាតិនារី ប៉ូឡូញ
៥. ក្រុម​បាល់ទះជម្រើសជាតិនារី អាមេរិក
៦. ក្រុម​បាល់ទះជម្រើសជាតិនារី ចិន
៧. ក្រុម​បាល់ទះជម្រើសជាតិនារីជប៉ុន
៨. ក្រុម​បាល់ទះជម្រើសជាតិនារី ហូឡង់
៩. ក្រុម​បាល់ទះជម្រើសជាតិនារី ស៊េប៊ី
១០. ក្រុម​បាល់ទះជម្រើសជាតិនារី កាណាដា

ក្រុម​បាល់ទះជម្រើសជាតិនារីចិន

គួរបញ្ជាក់កថា ក្រុមបាល់ទះជម្រើសជាតិនារីអ៊ីតាលី បានក្លាយជាម្ចាស់ជើងឯក នៃ​ពានរង្វាន់បាល់ទះ​កម្រិត​ពិភព​លោក 2024 FIVB Women’s Volleyball Nations League ក្រោយយកឈ្នះជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ៣-១ (17–25, 17–25, 25–21, 20–25) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ សម្រាប់​ក្រុម​បាល់ទះ​ជម្រើសជាតិ​នារី​ប៉ូឡូញ លេខ៣ ប្រេស៊ីល លេខ៤ និងចិន​ បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៥ ៕

Share.