បន្ទាយមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ បែកមុខបាក់ធ្មេញ ចំណែកប្រពន្ធរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម ជិះឌុបគ្នាលឿន វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកគោយន្តកន្ត្រៃ កំពុងបើកច្រាសទិស បណ្តាលឱ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥៨ ទល់មុខខ្លោងទ្វារវត្តព្រៃគប់ ភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រិះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពែញ 1KF-5437 ឌុបគ្នា២នាក់ប្តីប្រពន្ធ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកគោយន្តកន្ត្រៃ កំពុងបើកពីត្បូងទៅជើង បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាល២នាក់ ។

ក្រោយកើតហេតុជនរងរបួសទាំង២នាក់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំណែកគោយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.