កុមារអាយុ២ឆ្នាំ ៥ខែ រស់នៅភូមិពោធិ៍ ឃុំជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ដោយមានរោគសញ្ញាគ្រុនក្តៅ ក្អក ហត់ ពិបាកដកដង្ហើម ។ នេះតាមការឲ្យដឹងពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហោះនៅលើបណ្ដាញសង្គម ហ្វេកបុក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ រកឃើញ

ឯកឧត្តម បានឲ្យដឹងទៀតថា តាមរយៈសំណាក កុមារនេះមានផ្ទុកមេរោគផ្ដាសាយបក្សី។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងប៉ះពាល់ទៅលើសត្វបក្សី។ សូមមន្ទីរកសិកម្ម ត្រូវសហការជាមួយមន្ទីរសុខាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរកវិធីបង្ការទប់ស្កាត់កុំឲ្យឆ្លងរីករាលដាលទៅកន្លែង ឬ តំបន់ផ្សេងៗទៀត។

រូបតំណាង

Share.