ពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 បានប្រកាសចាប់ផ្ដើមបើកឱ្យចុះឈ្មោះក្រុមចូលរួមប្រកួតហើយ ពីថ្ងៃចន្ទ ទី១៣ ខែកញ្ញា នេះតទៅ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ខណៈការប្រកួតគ្រោងដំណើរការប្រកួតប្រជែងពីចុងខែកញ្ញា នេះតទៅនៅទីលានបាល់ទះកីឡដ្ឋានព្រីនស៍។
បើតាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត គឺកំណត់ក្រុមចូលរួមចំនួន១២ក្រុម (ប៉ុន្តែអាស្រ័យតាមការដាក់ពាក្យចូលរួមជាក់ស្តែង) ដែលត្រូវប្រកួតចំនួនសរុប២០ប្រកួតផងដែរ។ ការប្រកួតបែងចែកជាពូល ហើយរកក្រុមខ្លាំងឡើងទៅវគ្គជម្រុះ៨ក្រុមចុងក្រោយ បន្តរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ម្ចាស់ជើងឯកនឹងទទួលបានរង្វាន់លើកទឹកចិត្តនិងទឹកប្រាក់ឧបត្ថម្ភចំនួន១០លានរៀលផងដែរ។
ក្រុមដែលចូលរួមទាំងអស់គឺសុទ្ធតែតម្រូវឱ្យធ្វើតេស្តរហ័ស២ថ្ងៃមុនការប្រកួតនីមួយៗផងដែរ។
សម្រាប់ក្រុមចូលរួមអាចចុះឈ្មោះតាមរយៈលេខ 098 229 192 / 077 910 009 (លោកគ្រូ ទែន ឡន)៕