មនុស្សចំនួន ២នាក់បានស្លា.ប់ និង ជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅបុស្តិ៍ត្រួតពិនិត្យអ្នកជំងឺកូវីដ១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះ បណ្ដាលឲ្យមនុស្ស ២នាក់ រួមទាំងសមាជិកកងកម្លាំងសន្តិសុខម្នាក់ត្រូវបានសម្លា.ប់ និង មនុស្សយ៉ាងតិច ៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅតំបន់ ម៉ាន់ដាឡា របស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាននៃប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃអង្គារ ទី ១៤ ខែកញ្ញានេះ។

អ្នកដែលរងរបួសមានជនស៊ីវិលចំនួន ២នាក់់ សមាជិកនាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យ ២នាក់ និង បុគ្គលិកសន្តិសុខមួយចំនួនទៀត។ សារព័ត៌មាន CGTN បានដកស្រង់ចេញពីសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានមីយ៉ាន់ម៉ា ថា កាលពីថ្ងៃម្សិលម៉ិញ គ្រាប់បែក ១គ្រាប់បានផ្ទុះឡើងនៅចំណុចត្រួតពិនិត្យជំងឺកូវីដ១៩ ជាកន្លែងសម្រាប់ថែទាំសុខភាព ដែលកំពុងត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងសង្កាត់ អាំងមីយ៉ាថាហ្សាន់។

ទោះជាយ៉ាងណាក្រុមប៉ូលីសនៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែស្រាវជ្រាវរកជនសង្ស័យមកចាត់ការតាមផ្លូវច្បាប់ ចំណែកឯជនរងគ្រោះទាំងអស់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធាក្បែរតំបន់ខាងលើនេះ៕

ប្រភព៖ CGTN

Telegram-Troryorng
Share.