ធនាគារពិភពលោក បានចេញរបាយការណ៍មួយដែលព្រមានថា បាតុភូតបម្រែបម្រួលអាកាសធាតុ អាចបង្ខំឲ្យមនុស្សរាប់សិបលាននាក់ នៅជុំវិញពិភពលោក ត្រូវផ្លាស់ទីលំនៅក្នុងប្រទេសរបស់ពួកគេ ក្នុងរយៈពេល ៣ទសវត្សរ៍ បើទោះបីជាមានវិធានការបន្ទាន់ក៏ដោយ។ បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺជាកត្តាជំរុញដ៏ខ្លាំងបំផុតមួយនៃការធ្វើចំណាកស្រុកនៅក្នុងប្រទេស ព្រោះវាប៉ះពាល់ដល់ជីវភាពរស់នៅ ប៉ះពាល់ដល់ផ្ទះសំបែង និងជាពិសេសអាចបង្កគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

នៅត្រឹមឆ្នាំ ២០៥០ អនុតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិកត្រូវបានកំណត់ថាជាតំបន់ដែលងាយរងគ្រោះបំផុត ដោយសារតំបន់នេះជាតំបន់ដែលពឹងផ្អែកលើវិស័យកសិកម្មរបស់ប្រជាជន ជាពិសេសតំបន់តាមឆ្នេរសមុទ្រ។ ខណៈដែលមនុស្សរហូតដល់ ៨៦លាននាក់ត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ប្ដូរទីលំនៅក្នុងតំបន់ដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរនេះ។ តំបន់ដែលមានប្រជាជនផ្លាស់ទីលំនៅ គឺតំបន់ អាស៊ីខាងកើត តំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាហ្រ្វិកខាងជើង តំបន់អាមេរិកឡាទីន តំបន់អ៊ឺរ៉ុបខាងកើត និង តំបន់អាស៊ីកណ្ដាល។

អ្នកស្រី វីវីអានី អ្នកជំនាញខាងព្យាករណ៍ការប្រែប្រួលអាកាសធាតុជាន់ខ្ពស់របស់ធនាគារ ពិភពលោក បានឲ្យដឹងថា ការរកឃើញពីការផ្លាស់ទីលំនៅប្រជាជននេះ បានបញ្ជាក់ពីសក្ដានុពល នៃអាកាសធាតុ យ៉ាងច្បាស់អំពីសកម្មភាពទាន់ពេលវេលា និង រួបរួមគ្នា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និង ដើម្បីគាំទ្រការអភិវឌ្ឍបែបបៃតង ក៏ដូចជាអាចកាត់បន្ថយទំហំការនៃការផ្លាស់ទីលំនៅប្រជាជនក្នុងប្រទេស រហូតដល់ ៨០ភាគរយ៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.