មនុស្សមួយចំនួនកំពុងតែវិវដ្តអាយុទៅម្ដងបន្តិចៗ ជាមួយនឹងរូបរាងសមប្រកបនឹងវ័យ ប៉ុន្ដេអ្នកខ្លះទៀតមានអាយុតិច ប៉ុន្ដែមានសម្រស់មិនអំណោយផល ឬ ចាស់ជាងវ័យ។ ពិតណាស់ មនុស្សមួយចំនួន មិនបានចាំអារម្មណ៍ពីការតាមដាននូវរូបរាងរបស់ខ្លូន ដែលបណ្ដាលឲ្យអ្នកចាស់ដោយមិនដឹងខ្លួន​ជាដើម។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកចាស់ជាងវ័យ?

១) ស្រ្តេស៖ ស្ត្រេសគឺជាអាការៈមួយដែលកើតឡើងដោយសារតែការគិតច្រើនដែលមានដូចជា បញ្ហាការងារ បញ្ហាគ្រួសារ និងកត្តាផ្សេងៗ ហើយបញ្ហាស្រ្តេសនេះ​កំពុងតែមានការពេញនិយមសម្រាប់មនុស្សទូទៅ មិនថាវ័យជំទង់ ឬ វ័យចំណាស់ទេ។ នេះគឺជាបញ្ហាដែលពិបាកនឹងចៀសផុតបំផុតសម្រាប់មនុស្សទូទៅ ដូច្នេះអ្នកអាចកាត់បន្ថយការស្ត្រេសឲ្យនៅកម្រិតទាប ហើយព្យាយាមបង្កើនអារម្មណ៍រីករាយឲ្យបានច្រើនវិញ។

២) សម្រាកមិនគ្រប់គ្រាន់៖ ការគេង ឬ សម្រាកមិនគ្រប់គ្រាន់ក៏ជាកត្តាដែលជំរុញឲ្យអ្នកចាស់ជាងវ័យ ឬ ចាស់ដោយមិនដឹងខ្លួន។ អ្នកមិនអាចផ្លាស់ប្ដូរកោសិកាថ្មី និង ស្រោចស្រង់កម្រិតថាមពលរាងកាយបានល្អនោះទេ នៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់ ព្រោះនៅពេលដែលអ្នកគេងគឺខួរក្បាល និង ភ្នែករបស់អ្នកនឹងសម្រាកដូចគ្នា។ ប្រសិនបើអ្នកគេងមិនបានគ្រប់ចំនួន ៨ម៉ោង មានន័យថា អ្នកកំពុងតែប្រឈមនឹងការវិវឌ្ឍន៍ទៅរកភាពចាស់ជាងអាយុមិនខាន។

Woman lying in bed suffering from insomnia

៣) ចំណីអាហារ៖ ការញុំាំអាហារមិនត្រឹមត្រូវ ក៏ជាកត្តាដែលធ្វើឲ្យអ្នកមានវ័យចាស់ជាងអាយុដែរ ជាពិសេសប៉ះពាល់ដល់សុខភាពទៀតផង។ អាហារដែលខ្វះសារធាតុចិញ្ចឹម និង មានផ្ទុកជាតិខ្លាញ់ច្រើន គឺមិនត្រូវធាតុជាមួយនឹងរាងកាយរបស់យើងនោះទេ ផ្ទុយទៅវិញអាចមានផលប៉ះពាល់ធ្ងនធ្ងរចំពោះសុខភាព និង រាងកាយរបស់អ្នកផងដែរ។ ដើម្បីឲ្យរូបរាងកាយ និង សម្រស់ក្មេងជាងវ័យ អ្នកត្រូវតែព្យាយាមញុំាំអាហារណាដែលមានប្រូតេអ៊ីន ឬ ផ្លែឈើ បន្លែសាច់ ដែលគ្មានជាតិខ្លាញ់ និង ផឹកទឹកឲ្យបាន ៣លីត្រក្នុង ១ថ្ងៃ។

ប្រសិនបើមិនចង់ចាស់ជាងវ័យ អ្នកគួរតែចៀសវាងចំណុចមិនល្អទាំងនេះ ហើយអនុវត្តតែវិធីល្អៗ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតជំនួសវិញ៕

ប្រភព៖ Everyday Health

Telegram-Troryorng
Share.