ខេត្តព្រះសីហនុ៖ កម្លាំងមូលដ្ឋាកងរាជអាវុធហត្ថ ស្រុកកំពង់សីលា ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុឹម សុខ រិទ្ធ មេបញ្ជាការមូលដ្ឋាន កងរាជ អាវុធហត្ថ ស្រុកកំពង់សីលា បានចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រ ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅវេលាម៉ោង១២:៤៥នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងករណីបង្រាបនេះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកកំពង់សីលា បន្តធ្វេីការត្រួតពិនិត្យដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន មានលោក មេឃុំអូរបាក់រទេះ លោកជំទប់ទី១ឃុំអូរបាក់រទេះ នឹងលោកអនុប្រធានភូមិស្ទឹងច្រាល ត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យខាងលេី រហូតឈានដល់ ការឃាត់ខ្លួនសង័្សយ ឈ្មោះ ចាន់ សុខន (ឈ្មោះហៅក្រៅ ម៉ែអាម៉ៅ )ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរ ចាំចំការ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹង ច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ម្សៅសថ្លា កញ្ចប់តូចនិងធំ ចំនួន ៣៥កញ្ចប់ សំបកថង់សំរាប់វេចខ្ចប់ចំនួន១ដុំ ដែកកេះ១ បំពង់ខ្សៀរសំរាប់ជក់៣ខ្សៀរ ជញ្ជីសំរាប់ថ្លឹង ១ សំបកគ្រាប់មិនទាន់ផ្ទុះចំនួន ៥គ្រាប់ សំបកគ្រាប់ផ្ទុះរួចហេីយចំនួន ៤០គ្រាប់ និងទូរស័ព្ទ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបាននាំខ្លួនយកមកកាន់ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សីលាកំពុងធ្វើការសាកសួរ នឹងបញ្ជូនបន្តទៅទីបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដេីម្បីបន្តទៅតាមនិតិវិធី ៕

Share.