គិតត្រឹមពេលនេះរកឃើញក្រុមខ្លាំងជាងគេចំនួន២៤ក្រុមហើយ មកពីជុំវិញពិភពលោក ក្នុងការដណ្តើមជើងឯកនៃពានរង្វាន់បាល់ទះ 2022 FIVB Volleyball Men’s World Championship គ្រោងធ្វើនៅរុស្ស៊ី ក្នុងឆ្នាំ២០២២ ខាងមុខ។
ក្រុមទាំង២៤ នោះមាន៖
-ម្ចាស់ផ្ទះ៖រុស្ស៊ី
-ម្ចាស់ជើងឯកឆ្នំាចាស់៖ប៉ូឡូញ
-អាមេរិកខាងជើង៖ ព័រតូរីកូ និងកាណាដា
-អាមេរិកខាងត្បូង៖ ប្រេស៊ីល និងអាហ្សង់ទីន
-អាហ្វ្រិក៖កាមេរ៉ូន និង ទុយណេស៊ី
-អាស៊ី៖ អ៊ីរ៉ង់ និងជប៉ុន
-អឺរ៉ុប៖ អ៊ីតាលី និងស្លូវ៉ាគី
-តារាងចំណាត់ថ្នាក់ពិភពលោក៖បារាំង,អាមេរិក,ស៊ែប៊ី,គុយបា,ហុល្លង់,អាល្លឺម៉ង់,ម៉ិចស៊ីកូ,ទួរគី,អេហ្ស៊ីប,កាតារ,ប៊ុលហ្គារី និងចិន។
កាចាប់ឆ្នោតជ្រើសរើសពូលនឹងធ្វើឡើងនៅទីក្រុងម៉ូស្គូ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ តាមគម្រោងការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនៅ១០ទីក្រុងផ្សេងគ្នាប្រទេសរុស្ស៊ី ហើយទីក្រុង Saint Petersburg នឹងរៀបចំពិធីបើក។
ពានរង្វាន់ជើងឯកពិភពលោក FIVB Volleyball Men’s World Championship រៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៤៩ មកម៉្លេះដោយធ្វើឡើងរាល់៤ឆ្នាំម្តង ហើយក្រុមប៉ូឡូញ ជាម្ចាស់ជើងឯកឆ្នាំចាស់ ខណៈក្រុមរុស្ស៊ី ឈ្នះជើងឯកបានច្រើនជាងគេរហូតដល់ទៅ៦លើក៕