ខេត្តព្រះសីហនុ ៖ រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ នគរបាលបង្ក្រាបករណីគ្រឿងញៀនបាន០៧ករណី ក្នុងនោះឃាត់ខ្លួន ជនសង្ស័យបាន ចំនួន០៩នាក់។

ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាលទ្ធផល រយះពេលមួយសប្តា ហ៍ចុងក្រោយនេះ នគរបាលជំនាញ បានបង្រ្កាបបទល្មើស ករណីគ្រឿងញៀនសរុបចំនួន ០៧ករណី ក្នុងនោះឃាត់ ខ្លួនជន សង្ស័យបានចំនួន០៩ នាក់ ស្រី០១នាក់ ត្រូវថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

ប្រតិ្តបត្តិការនេះ នគរបាលបានដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន៤៩កញ្ចប់ ទម្ងន់៣២,៧៥ក្រាម ទូរស័ព្ទដៃ ចំនួន ០៧គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ។ចំណែកឯជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ចាត់ការ បន្តតាមច្បាប់ ៕

Share.