បើតាមរូបថតជម្រើស១១នាក់ដំបូងក្នុងឈុតយុវជនក្រោមអាយុ២២ឆ្នាំរបស់កម្ពុជា កាលពីឆ្នាំ២០១៩ មួយនេះមានសមាជិកក្រុមបាល់ទាត់វិសាខា ដល់ទៅ ៧នាក់ហើយជា ខណៈថ្មីៗនេះខ្សែការពារ ទេស សម្បត្តិ ជាកីឡាករចុងក្រោយដែលសម្រេចចិត្តចូលរួមជាមួយក្រុមវិសាខា។
បើតាមរូបថតនេះរាប់ពីឆ្វេងមាន៖
លេខ១ អ្នកចាំទី កែវ សុខសិលា (វិសាខា)
លេខ៣៣ ស៊ិន សុផាន់ណាត (វិសាខា)
លេខ៤ ទេស សម្បត្តិ (វិសាខា)
លេខ២៨ ឈង់ ប៊ុនណាត (អង្គរថាយហ្គឺរ)
លេខ ១៩ ឆេង ម៉េង (វិសាខា)
លេខ ៨ អន ចាន់បូលីន (ភ្នំពេញក្រោន)
លេខ ២៧ អ៊ុក សុវណ្ណ (វិសាខា)
លេខ ១៧ សៀង ចន្ធា (បឹងកេត)
លេខ ៦ សឿត បារាំង (អង្គរថាយហ្គឺរ)
លេខ ៧ ស៊ិន កក្កដា (វិសាខា)
លេខ ១២ ទៀត គឹមហេង (វិសាខា)
បើតាមការលេចឮមកថាឈុត U22កម្ពុជា មួយឈុតនេះមានម្នាក់បានមកចូលរួម ជាមួយវិសាខា ហើយ (ទេស សម្បត្តិ) ដោយឡែក តាមប្រភពគួរទុកចិត្តបានបញ្ជាក់ប្រាប់សារព័ត៌មានត្រយង ថានឹងមានកីឡាករម្នាក់ទៀត នឹងចូលរួមជាមួយក្រុមម្ចាស់កីឡដ្ឋានព្រីនស៍ នារដូវកាលថ្មីខាងមុខនេះ។
ប្រិយមិត្តអាចចូលរួមទាយបានទេថាតើកីឡាកររូបណានឹងបន្តចូលរួមជាមួយក្រុមវិសាខា ទៀត?