ភ្នំពេញ៖ ជនជាប់ឃុំចំនួន១៩២នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ក្នុងគោលបំណងបន្ធូរភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ការផ្ទេរនេះបានប្រតិបត្តិដោយផ្អែកលើការអនុញ្ញាត និងជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។




អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក្នុងការធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ដោយប្រកាន់ខ្ជាប់តាមវិធានសុវត្ថិភាពយ៉ាង។ ការផ្ទេរនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ។






ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកណ្តាល ហើយបានជោគជ័យដោយសុវត្ថិភាពល្អ ប្រកបដោយការសហការជាឯកភាពពីអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗ៕
