Atletico Madrid vs Atletico Madrid

ក្រុម​បាល់ទាត់​ Atletico Madrid ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Estadio Wanda Metropolitano ក្នុង​ទីក្រុង Madrid របស់​ខ្លួន​ទទួល​ក្រុម Liverpool របស់​អង់គ្លេស ក្នុង​វគ្គ​ជម្រុះ​ពូល B នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2021–22 UEFA Champions League នៅ​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ពុធ ទី​២០ ខែតុលា ឆ្នាំ​២០២១។

ក្រុម Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone បច្ចុប្បន្នមានវ័យ៥១ឆ្នាំ មកពីក្របខណ្ឌ Laliga របស់ប្រទេសអេស្ប៉ាញដោយ ដឹកនាំ៨ប្រកួត ឈ្នះ៥ ស្មើ២ និងចាញ់១ មាន១៧ពិន្ទុ ឈរលេខរៀងទី៤។

ចំណែក​ក្រុម Liverpool ក្រោមការដឹកនាំរបស់លោក Juergen Klopp បច្ចុប្បន្នមានវ័យ៥៤ឆ្នាំ មកពីក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេសដោយ ដឹកនាំ៨ប្រកួតកន្លងទៅ ឈ្នះ៥ ស្មើ៣ មិនដែលចាញ់ មាន១៨ពិន្ទុ ឈរលេខរៀងទី២។

កីឡាករសំខាន់ៗរបស់ក្រុមទាំងពីរ៖
– ខ្សែប្រយុទ្ធ Mo Salah របស់ក្រុម Liverpool បង្ហាញខ្លួនសរុប ១០ប្រកួតគិតគ្រប់កម្មវិធី, ស៊ុតបញ្ចូលទី១០គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៤លើក។
– ខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Atletico Madrid បង្ហាញខ្លួនសរុប ១០ប្រកួតគិតគ្រប់កម្មវិធី, ស៊ុតបញ្ចូលទី៥គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី១លើក។

Luis Suarez vs Mo Salah

ជំនួប២លើកចុងក្រោយវគ្គ១៦ក្រុមចុងក្រោយ៖
– ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ Atletico Madrid ១-០ Liverpool (ជើងទី១)
– ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ Liverpool ២-៣ Atletico Madrid (ជើងទី២)

កីឡាករអវត្តមាននៅយប់នេះ៖
– Atletico Madrid អវត្តមានកីឡាករ២នាក់៖ Savić និង Cunha
– Liverpool អវត្តមាកីឡាករ៥នាក់៖ Thiago, Alisson, Fabinho, Jones និង Elliott។

កីឡាករ​​ទំនងជាប់​ជម្រើស១១នាក់នៅយប់នេះរបស់ក្រុមទាំង២៖
Atletico Madrid ទម្រង់លេង ៣-៥-២៖
អ្នកចាំទី៖ Oblak
ខ្សែការពារ៖ Savic, Gimenez, Felipe
ខ្សែបម្រើ៖ Llorente, De Paul, Koke, Lemar, Carrasco
ខ្សែប្រយុទ្ធ៖ Suarez, Felix។

Liverpool ទម្រង់លេង ៤-៣-៣៖
អ្នកចាំទី៖ Kelleher
ខ្សែការពារ៖ Robertson, Van Dijk, Matip, Arnold
ខ្សែបម្រើ៖ Keita, Henderson, Milner
ខ្សែប្រយុទ្ធ៖ Mane, Firmino, Salah។

*ទស្សនៈ​របស់ត្រយង សូមទស្សទាយថា៖
Atletico Madrid ១-៣ Liverpool

Telegram-Troryorng
https://t.me/troryorngmedia

Share.