សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើការបង្ហាញនៃតារាងចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) ពីការប្រែប្រួលចុងក្រោយរបស់ FIFA នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ។
ក្រុមជម្រើសជាតិកម្ពុជា បានហក់ឡើងចំនួន៨ចំណាត់ថ្នាក់ពោលគឺពីលេខរៀងទី១៧៨ ឡើងមកលេខរៀងទី១៧០ ដែលការឡើងរហូតដល់ ៨ចំណាត់ថ្នាក់នេះ ក្រោយពីកម្ពុជា បានឈ្នះកោះហ្គាំទាំង២ប្រកួត នៅវគ្គជម្រុះ AFC Asia Cup ២០២៣។
សរុបតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ាន៖
– ប្រទេសវៀតណាម ឈរលើគេដោយមានចំណាត់ថ្នាក់លេខ៩៨
– ប្រទេសថៃ ឈរលេខ១១៧
– ប្រទេសហ្វីលីពីន ឈរលេខ១២៧
– ប្រទេសមីយ៉ានម៉ា ឈរលេខ១៤៥
– ប្រទេសម៉ាឡេសុី ឈរលេខ១៥៥
– ប្រទេសសិង្ហបុរី ឈរលេខ១៦០
– ប្រទេសឥណ្ឌូណេសុី ឈរលេខ១៦៥
– ប្រទេសកម្ពុជា ឈរលេខ១៧០
– ប្រទេសឡាវ ឈរលេខ១៨៥
– ប្រទេសប្រុ៊យណេ ឈរលេខ១៨៩
– ប្រទេសទីម័រខាងកើត ឈរលេខ១៩៤។
តារាងចំណាត់ថ្នាក់ក្រុម Top 10 ពិភពលោក
ប្រទេស Top 10 ប្រចាំទ្វីបអាស៊ី
ចំណាត់ថ្នាក់ក្រុមកម្ពុជានាពេលបច្ចុបន្ន