ផ្សាយផ្ទាល់លើហ្វេសបុកផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មុននេះបន្តិចសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញមកបញ្ជាក់ថា៖ «សេចក្ដីជូនដំណឹងស្ដីពីការផ្សាយផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 23ឆ្នាំ ក្នុងពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 វគ្គជម្រុះក្នុងពូល K ក្រោមទំនាក់ទំនងល្អរវាងសមាគមបាល់ទាត់ជប៉ុន(JFA) ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) យើងបានស្នើសុំភាគីជប៉ុន នូវសិទ្ធិផ្សាយការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាដែលភាគគីជប៉ុនមិនមានគម្រោងផ្សាយ។

ជាមួយការយោគយល់ ភាគីខាងជប៉ុនបានអនុគ្រោះ និងឯកភាពយល់ព្រមតាមសំណើរបស់ ស.ប.ក អនុញ្ញាតផ្ដល់សិទ្ធិអោយក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចផ្សាយផ្ទាល់ការប្រកួតទាំងពីររបស់កម្ពុជា ទៅលើហ្វេសបុកផេករបស់ស.ប.ក ក្នុងលក្ខខណ្ឌតម្រូវឲ្យរៀបចំការផ្សាយដោយខ្លួនឯងផ្ទាល់ជាមួយការប្រើប្រាស់កាមេរ៉ាមួយ (One camera) ហើយការផ្សាយគឺសម្រាប់តែនៅលើហ្វេសបុកផេករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមថ្លែងអំណរគុណដល់សមាគមបាល់ទាត់ជប៉ុន ក្នុងការយោគយល់ និងអនុញ្ញាតសម្រាប់ករណីពិសេសនេះ។ សូមបងប្អូនរងចាំទស្សនាការប្រកួតនេះ នឹងសូមអធ្យាស្រ័យទុកជាមុនបើសិនជាមានការរអាក់រអួលបច្ចេកទេសក្នុងពេលផ្សាយផ្ទាល់ដោយខ្លួនឯងនេះ សូមអរគុណ»។

ខាងក្រោមនេះគឺជាកាលវិភាគប្រកួតរបស់កម្ពុជាក្នុង​ជំនួប​ពូល K៖
– ក្រុមជម្រើសជាតិកម្ពុជា ជួប ក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន (ផ្សាយផ្ទាល់លើហ្វេសបុកផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
– ក្រុមជម្រើសជាតិជប៉ុន ជួប ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន (ផ្សាយផ្ទាល់លើហ្វេសបុកផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)។

កីឡាករក្រុមជម្រើសជាតិកម្ពុជា
Telegram-Troryorng
Share.