Romelu Lukaku និង Timo Werner

គ្រូបង្វឹកតោខៀវ Chelsea លោក Thomas Tuchel បានថ្លែងសន្និសីទសារព័ត៌មានថាការប្រកួតយប់នេះទល់នឹង Norwich City វេលាម៉ោង ៦:៣០ល្ងាច(ម៉ោងនៅកម្ពុជា) ប្រចាំ​សប្ដាហ៍​ទី៩ នៃ​ពានរង្វាន់​លីគ​កំពូល​អង់គ្លេស English Premier League 2021-22 នឹងគ្មានវត្តមានខ្សែប្រយុទ្ធសំខាន់ៗដូចជា Romelu Lukaku និង Timo Werner ឡើយ។

មូលហេតុដោយសារតែអ្នកទាំង២ មានបញ្ហារបួស​ដូចគ្នា ដោយ Lukaku បានរងរបួសត្រង់កជើង ខណ: Timo Werner បានរងរបួសត្រង់សរសៃពួរជើង។ បច្ចុប្បន្នលោក Tuchel មិនទាន់អាចប្រាប់ថ្ងៃណាពួកគេអាចវិលចូលទីលានបានវិញនោះទេ។

Billy Gilmour

ក្រៅពីនេះលោកក៏បាននិយាយអំពី Gilmour យុវជនតោខៀវ Chelsea បច្ចុប្បន្នដាក់ឲ្យក្រុម Norwich ខ្ចីជើង៖ «ខ្ញុំចូលចិត្ត Billy Gilmour គាត់បានសម្រេចចិត្តចាកចេញពី Chelsea ដើម្បីទទួលបានការបង្ហាញខ្លួនលើទីលាន។ ខ្ញុំចង់ឲ្យគាត់ប្រឹងប្រែងហ្វឹកហាត់ ហើយដណ្តើមយកកៅអីដំបូងនៅ Norwich City»។

បច្ចុប្បន្ន Cheslea ឈរកំពូលតារាងបណ្តោះអាសន្នដោយមាន១៩ពិន្ទុ ខណ: Norwich City ឈរបាតតារាងមានត្រឹមតែ២ពិន្ទុប៉ុណ្ណោះ ហើយខាងក្រោមនេះគឺជាប្រវត្តិជួបគ្នា៥លើកចុងក្រោយ៖
១. Cheslea 1-0 Norwich (ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០)
២. Norwich 2-3 Chelsea (ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩)
៣. Chelsea 1-1 Norwich (ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨)
៤. Norwich 0-0 Chelsea (ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨)
៥. Norwich 1-2 Chelsea (ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦)។

Chelsea ប៉ះ Norwich

ប្រភព៖ Sky Sports

Telegram-Troryorng
Share.