យោងតាមការចុះផ្សាយរបស់ Football-Espana នៅព្រឹកមិញនេះបានឲ្យដឹងថាសំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួត El Clasico រវាង Barcelona និង Real Madrid នៅក្នុងរាត្រីថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ នេះ ត្រូវបានលក់អស់ហើយ នៅសល់តែកៅអី VIP តែបន្តិចតែប៉ុណ្ណោះដែលនៅទំនេរ។ អ្នកគាំទ្រដែលត្រូវចូលរួមទស្សនាគឺមានចំនួនប្រមាណ ៩មុឺននាក់ជាង។
ក្រុមអ្នកបុណ្យ FC Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួនទទួលស្វាគមន៍ក្រុមអធិរាជស Real Madrid នៅក្នុងក្របខណ្ឌ LaLiga Santander សប្តាហ៍ទី១០ នារាត្រីយប់ថ្ងៃអាទិត្យ ទី២៤ ខែតុលា វេលាម៉ោង៩:១៥នាទី។
បច្ចុប្បន្ន Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman ស្ថិតនៅលេខរៀងទី៨ មាន១៥ពិន្ទុ ខណ: Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ស្ថិតនៅលេខរៀងទី៣ មាន១៧ពិន្ទុ។
គួរបញ្ជាក់ក្លិបទាំងពីធ្លាប់ប៉ះគ្នាសរុប២៤៦ប្រកួត រាប់ចាប់តាំងពីឆ្នាំ១៩១៦មកម្ល៉េះដោយ Barcelona ធ្លាប់ឈ្នះប្រកួតចំនួន៩៦ដង Real Madrid ឈ្នះប្រកួតចំនួន៩៨ដង និងប្រកួតក្នុងលទ្ធផលស្មើគ្នា៥២ដង។ សម្រាប់ប្រវិត្តជួបគ្នា ២រដូវកាលចុងក្រោយ Real Madrid ឈ្នះ ៣លើក និងស្មើគ្នាម្តង៖
– Real Madrid 2-1 Barcelona
– Barcelona 1-3 Real Madrid
– Real Madrid 2-0 Barcelona
– Barcelona 0-0 Real Madrid
ប្រភព៖ Marca