ក្រុមកោះកុងអេហ្វស៊ី

ទីបំផុតក្រុមកោះកុងអេហ្វស៊ី ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេ​នា​បតី​តេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ​២០២១ ក្រោយ​យក​ឈ្នះ​ក្រុម​មន្ទីរ​អប់រំ យុវជន និងកីឡា ខេត្ត​ត្បូង​ឃ្មុំ ដោយ​លទ្ធ​ផល ៣-០ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២១។

៣គ្រាប់ជ័យជំនះរបស់ក្រុមកោះកុងអេហ្វស៊ី សម្រេចដោយកីឡាករ ប៉ែន បញ្ញាវឌ្ឍ នៅនាទី៣៨, វិសាល ជៀន នៅនាទី៨១ និងគ្រាប់ចុងក្រោយដោយបាល់ពិន័យ១១ម៉ែត្រ តាមរយ:កីឡាករ ពៅ ភារិទ្ធ នាទី៩០+៣។

គួរបញ្ជាក់ឲ្យដឹងថាខេត្ត​ត្បូង​ឃ្មុំ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ៣ឆ្នាំជាប់ៗគ្នាពោលគឺនៅឆ្នាំ ២០១៩,២០២០,២០២១ ប៉ុន្តែឈ្នះបានតែ១លើកប៉ុណ្ណោះ និងបរាជ័យ២លើក៖
– ខេត្ត​ត្បូង​ឃ្មុំ ម្ចាស់ជើងឯកឆ្នាំ២០១៩
– ខេត្ត​ព្រៃរែង ម្ចាស់ជើងឯកឆ្នាំ២០២០
– ខេត្តកោះកុង ម្ចាស់ជើងឯកឆ្នាំ២០២១៕

ក្រុមកោះកុងអេហ្វស៊ី
Telegram-Troryorng
Share.