លោក Patrick Vieira និងលោក Graeme Jones

ក្រុមសារិកព្រៃ Newcastle United នៅតែបន្តស្វែងរកជ័យជំនះរបស់ខ្លួននៅក្របខណ្ឌ Premier League ដដែលក្រោយបានត្រឹមស្មើ ១-១ ជាមួយក្រុម Crystal Palace កាលពីយប់មិញនេះ ពោលគឺ៤ថ្ងៃបន្ទាប់ពីបណ្តាញលោក Steve Bruce ចេញពីតំណែង។

គ្រាប់បាល់របស់ក្រុមទាំងសងខាងសម្រេចបាននៅវគ្គទី២ដោយកីឡាករ Benteke នៅនាទី៥៦ ពីការបញ្ចូនបាល់យ៉ាងស្អាតរបស់ Mitchell បើកការនាំមុខ ១-០ ឲ្យក្រុម Crystal Palace ខណ: Newcastle ក៏បានវាយបកតាមស្មើ ១-១ ដោយកីឡាករ Wilson នៅនាទី៦៥។

លទ្ធផល ១-១ ធ្វើឲ្យក្រុម Crystal Palace របស់លោក Patrick Vieira អតីតខ្សែបម្រើឆ្នើម Arsenal រំកិលមកកាន់លេខ១៥ ដោយឡែក Newcastle ដែលមានលោក Graeme Jones ជាគ្រូបង្វឹក​បណ្តោះអាសន្នជំនួសលោក Steve Bruce បន្តស្ថិតនៅលេខ១៩ ដដែល។

ការប្រកួតបន្ទាប់របស់ក្រុមទាំង២៖
– ថ្ងៃទី៣០ ខែតុលា Manchester City ប៉ះ Crystal Palace
– ថ្ងៃទី៣០ ខែតុលា Newcastle United ប៉ះ Chelsea៕

Telegram-Troryorng

Share.