ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ដំឡើងយុវជន៤រូបមកកាន់ឈុតធំដើម្បីត្រៀមខ្លួនលេងនៅក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១ ជើងឯកថ្នាក់ជាតិដែលនឹងធ្វើឡើងនៅពេលខាងមុខឆាប់ៗនេះ។
បើតាមការបញ្ជាក់របស់ហ្វេសប៊ុកផ្លូវការរបស់ក្លិបកីឡាករទាំង៤រូបមានដូចជា៖
– រ៉េត កាត្តាមី
– រស់ ដារ៉ាពេជ្រ
– ម៉ន ហួង
– ហាក់ វុទ្ធី
ក្រុមភ្នំពេញក្រោន ធ្លាប់គ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២សម័យកាលជាប់ៗគ្នាគឺនៅឆ្នាំ២០០៨ និង២០០៩៕