ភ្នំពេញ ៖ ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាប ឃាត់ខ្លួនជនបរទេសចំនួន១៧នាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។





ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ ជាជនជាតិវៀតណាមចំនួន១៤នាក់ ស្ត្រី ៣នាក់ និងបុរសជនជាតិឥណ្ឌូនេស៊ី ចំនួន៣នាក់ ដកហូតកុំព្យូទ័រ ALL in One ចំនួន ១០៩គ្រឿង ម៉ូនីទ័រ ១គ្រឿង និងទូរស័ព្ទ ១០៣គ្រឿង ផងដែរ ។




សមត្ថកិច្ចជំនាញរកឃើញថា អគារនេះ គឺជាទីតាំងឆបោកក្រោមរូបភាពបែបវិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ ។ក្រោយបង្ក្រាបបាន ជនសង្ស័យ រួមជាមួយវត្ថុតាង នាំយកទៅការិយាល័យជំនាញ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕













អត្ថបទ÷តាតុងសែនជ័យ