ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលបញ្ចូនជនសង្ស័យប្រុស.ស្រី03នាក់ ជួញដូរនិងរក្សារទុកគ្រឿងញៀនដោយខុសច្បាប់ជាង25គីឡូក្រាម ទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី26 ខែតុលា ឆ្នាំ2021។

ជនសង្ស័យទី1.ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន ត្រូវបានបង្ក្រាបនៅថ្ងៃទី22 ខែតុលា ឆ្នាំ2021 នៅចំណុចក្រោមដើមស្វាយ លើផ្លូវជាតិលេខ59 ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ជនសង្ស័យជាជនជាតិថៃកម្លាំងបានដកហូ តបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន25ដុំ ស្មើទម្ងន់ 24,888គីឡូក្រាម។

លោកវរសេនីយ៍ឯក ធិនស៊ិនដេន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេ នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងមន្ទីរ ប្រឆាំងគ្រឿង ញៀន( ក1 ) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានចុះស្រាវជ្រាវទៅដល់ផ្ទះជនសង្ស័យ02នាក់ប្តីប្រពន្ធផ្សេងទៀត ដែលប្តីឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ45ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ 35ឆ្នាំ ជនជាតិខ្មែរ។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី23 ខែតុលា ឆ្នាំ2021 ស្ថិតក្នុងឃុំសណ្តែក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប និងបន្តមកឆែកឆេរនៅផ្ទះមួយកន្លែងរបស់ជនសង្ស័យប្តីប្រពន្ធទាំងពីរនាក់បន្តនៅក្រុងប៉ោយប៉ែត កម្លាំងជំនាញបានដកហូតបានវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់ មានគ្រឿង ញៀនគ្រប់ប្រភេទ។

បច្ចុប្បន្នគ្រឿងញៀននិងសម្ភារៈ ជនសង្ស័យប្រុស.ស្រី ជនជាតិខ្មែរ.ថៃទាំង3នាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័ យ កសាងសំណុំរឿបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.