ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ដំណើរការបានជាង៤ខែហើយ ខណៈមានកីឡាករចំនួន៤រូបដណ្តើមបានពានកីឡាករល្អប្រចាំខែ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥ ស្របពេលដែលកីឡាករ អ៊ុក សុវណ្ណ ខ្សែការពារឆ្នើមរបស់ក្លិបបាល់ទាត់វិសាខា ឈ្នះពានកីឡាករល្អប្រចាំខែវិច្ឆិកា នេះ។

មុនឈ្នះងាជាកីឡាករល្អប្រចាំខែ អ៊ុក សុវណ្ណ រូបគេអាចរកបាន ២គ្រាប់ ក្នុងនាមជាអ្នកលេងនៅតំបន់ការពារ ព្រមទាំងអាចបញ្ចូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ជូលទីបាន ២លើក ថែមទៀតផងក្នុងចំណោមការបង្ហាញខ្លួននៅលីគកំពូលកម្ពុជា ១២សប្តាហ៍កន្លងទៅ។
នេះជាកីឡាករដែលឈ្នះពានប្រចាំខែ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥៖
ទី១) កីឡាករ KWAME PEPRAH ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយ ឈ្នះពានកីឡាករល្អប្រចាំខែសីហា

ទី២) កីឡាករ Maksym Priadum ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែកញ្ញា

ទី៣) កីឡាករ សុខ គ្រី សូហ្វាន ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់អង្គរ ឈ្នះពានកីឡាករល្អប្រចាំខែតុលា

ទី៤) កីឡាករ អ៊ុក សុវណ្ណ ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា ឈ្នះពានកីឡាករល្អប្រចាំខែវិច្ឆិកា៕


