ព្រឹត្តិការណ៍កីឡាបាល់ទះ «WURKZ បាល់ទះសប្បុរសធម៌ » មាន​ក្លិបបាល់ទះ​ធំៗ ចំនួន​ចូល​រួម​ រួម​មាន៖ សមាគមកីឡាបាល់ទះ​វិសាខា សមាគម​កីឡាបាល់ទះក្រសួងមហាផ្ទៃ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និងក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ។

ការប្រកួត​​ធ្វើ​ឡើង​ចំនួន​១ថ្ងៃប៉ុណ្ណោះ គឺ​នៅ​ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ ផ្ដើម​ពី​ម៉ោង ៨:៣០​នាទីព្រឹក​តទៅ នៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ផ្សាយផ្ទាល់ដោយសារព័ត៌មានត្រយង។

តម្លៃសំបុត្ររួមមានដូចជា៖

  • តំបន់អង្គុយផ្នែកខាងលើ តម្លៃ ៥០០០រៀល
  • តំបន់​អង្គុយផ្នែកខាងក្រោម តម្លៃ ១០០០០រៀល

កម្មវិធីប្រកួត៖

​សម្រាប់​ទឹកប្រាក់ដែលអ្នកគាំទ្រ​​បានបរិច្ចាគទាំងអស់ នឹងត្រូវយកទៅជួយឧបត្ថម្ភបងប្អូនជនភៀសសឹក ទាំងស្រុងដែលពុំទាន់ អាចវិលត្រលប់ទៅផ្ទះវិញបានក្នុងការជួយសម្របសម្រួល ក្នុងការរស់នៅរបស់ពួកគាត់ ដោយរៀប ចំសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ៕

Share.