ព្រឹត្តិការណ៍កីឡាបាល់ទះ «WURKZ បាល់ទះសប្បុរសធម៌ » បានរកឃើញម្ចាស់ជើងឯកគឺក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-២ កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។

ស្របពេលសមាគមកីឡាបាល់ទះវិសាខា ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្នុងលទ្ធផល ៣-១៖

ជាមួយគ្នានេះផងដែរ សូមថ្លែងអំណរគុណយ៉ាងកក់ក្ដៅចំពោះសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនាផ្ទាល់ និងបរិច្ចាគថវិកាយ៉ាងអធិកអធម៌ រហូតទទួលបានថវិកាសរុបពីការលក់សំបុត្រ និងការគាំទ្រពីសប្បុរសជន ចំនួន ១២៧,៨៧៥,០០០ (មួយរយម្ភៃប្រាំពីរលាន ប្រាំបីសែន ចិតសិបប្រាំពាន់) រៀល ដែលជាការរួមចំណែកដ៏មានតម្លៃខ្ពស់ ក្នុងការជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់វីរកងទ័ពជាតិ វរនគរបាលជាតិ និងជនភៀសសិក៕

