ខេត្តព្រះសីហនុ៖ ជនសង្ស័យ៦នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ និងត្រៀមបញ្ជូនទៅកាន់សាលាតំបូងខេត្តអនុវត្តន៍និតិវិធី។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង ៣០នាទី កម្លាំងព្រហ្មទណ្ឌ័ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ពន្ធ័ករណីគ្រឿង ញៀន ស្ថិតនៅក្រុម ០៨ ភូមិ០៣ សង្កាត់ លេខ០៣ ក្រុង/ខេត្តព្រះសីហនុ ។

ជនសង្ស័យទី១ឈ្មោះ ម៉ីន សុតម៉ាន់ដា ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៧ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្ប្ន្ននភូមិ ០៣ សង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុ ។

ជនសង្ស័យទី២ ឈ្មោះ ផាត សុចាន់ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន សង្កាត់០១ ក្រុង/ខេត្តព្រះសីហនុ ។

ជនសង្ស័យទីទី៣ឈ្មោះ សុខ ចាន់នី ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុ ។

ជនសង្ស័យទី៤ ឈ្មោះ លឹម លាង ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុស្រុកកំណើត : ភូមិ ០៣ សង្កាត់ ០៣ ខណ្ឌ័មិត្តភាព ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យទី៥ ឈ្មោះ ឆាយ ប៊ុនណន់ ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មុខរបរជាងម៉ូតូទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត : ភូមិ ០៣ សង្កាត់ ០៣ ខណ្ឌ័មិត្តភាព ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យទី៦ ឈ្មោះ វី វ៉ាន់ឌី ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ រត់តុ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណើត : ស្រុកមេម៉ុត ខេត្តកំពង់ចាម ។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ១០ កញ្ចប់ ទូរសព្ទ័ ០៤ គ្រឿង ម៉ូតូ ០១ គ្រឿង។បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់៕

Share.