ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័ យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន កាលពី វេលាម៉ោង ១៦និង ០០នាទី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្រុម ០៣ ភូមិ០៣ សង្កាត់ លេខ ០៣ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យទី១មានឈ្មោះ ប្រាក់ ចិន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាសអាប់ (Pass App) ស្នាក់នៅ ក្រុម១ ភូមិ០១ សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី២ឈ្មោះ ផាន ទ្រីធិនសឿន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ នារីខារ៉ាអូខេ ស្នាក់នៅក្រុម ០៣ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដែលសម្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាម ពណ៍សថ្លា សង្ស័យសារធាតុញៀន ចំនួន ០៩កញ្ចប់តូច និងធំ ចំនួន០១កញ្ចប់ទូរសព្ទ័ ចំនួន ០១គ្រឿង ផាសអាប់ (Pass App) ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

Share.