នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ឆ្នាំ២០២៦ មានកីឡាករបាល់ទាត់ ៣នាក់ បំបែកកំណត់ត្រាក្លាយជាកីឡាករបង្ហាញខ្លួនច្រើនលើកបំផុតប្រចាំប្រវត្តិសាស្ត្រចំនួន ៦ព្រឹត្តិការណ៍ផ្សេងៗគ្នា (២០០៦, ២០១០, ២០១៤, ២០១៨, ២០២២, ២០២៦)។

កីឡាករទាំង៣នាក់នោះគឺ៖

  • Guillermo Ochoa ប្រទេសម៉ិកស៊ិក
  • Cristiano Ronaldo ប្រទេសព័រទុយហ្គាល់
  • Lionel Messi ប្រទេសអាហ្សង់ទីន

កីឡាករទាំង៣បង្ហាញខ្លួន World Cup លើកដំបូងនៅឆ្នាំ ២០០៦ ដូចគ្នា ស្របពេល World Cup ឆ្នាំ២០២៦ អាចនិយាយបានថាជាព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup លើកចុងក្រោយមុនចូលនិវត្តន៍ពីបាល់ទាត់៕

សម្រាប់ World Cup 2026 ក្រុមជម្រើសជាតិម៉ិកស៊ិក ធ្វើបានល្អខ្លាំង ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុពេញ ឡើងទៅវគ្គ៣២ក្រុមចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះ៕

Share.