ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៤ប្រទេស នឹងចូលរួមដណ្តើមេដាយលើវិញ្ញាសាបាល់ទះផ្នែកបុរស ក្នុងព្រឹិត្តិការណ៍កីឡាអាស៊ី Asian Games នៅជប៉ុន ឆ្នាំ២០២៦ នេះ ។
នេះជាប្រទេសទាំង៤ដែលត្រៀមចេញទៅចូលរួមនៅជប៉ុន ៖
- ទី១) ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី

- ទី២) ក្រុមបាល់ទះជម្រើសជាតិវៀតណាម

- ទី៣) ក្រុមបាល់ទះជម្រើសជាតិថៃ

- ទី៤ ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games នៅជប៉ុន ឆ្នាំ២០២៦ នេះមានក្រុមបាល់ទះចំនួន១៦ប្រទេសក្នុងទ្វីបអាស៊ី ចូលរួមប្រកួតសម្រាប់ផ្នែកបុរស និង១៦ក្រុមសម្រាប់ផ្នែកនារី ខណៈការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី៣ ខែសតុលា ឆ្នាំ២០២៦ ខាងមុខ នៅសាលបាល់ទះចំនួនពីរផ្សេងគ្នា គឺ Okazaki Central Park General Gymnasium និង Park Arena Komaki ប្រទេសជប៉ុន ៕

