ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន និងក្រុមខ្លាំងឥណ្ឌូណេស៊ី នៃពានរង្វាន់ 6th 2026 SEA V Cup Men’s Division – ជើងទី១ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីលាន Candon City Arena ប្រទេសហ្វីលីពីន។

កម្មវិធីប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន៖
- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ប៉ះហ្វីលីពីន ម៉ោង ៤:០០រសៀល
- ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប៉ះឥណ្ឌូណេស៊ី ម៉ោង ៤:០០រសៀល
កម្មវិធីប្រកួតជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦៖
- ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប៉ះឥណ្ឌូណេស៊ី ម៉ោង ៧:០០យប់
- ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប៉ះហ្វីលីពីន ម៉ោង ៧:០០យប់៕


