ការប្រកួតពានរង្វាន់ជម្រើសជើងឯកកម្ពុជា លីគទី២ (Cambodian League 2) បានបញ្ចប់សប្តាហ៍ទី២ កាលពីថ្ងៃសៅ រ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១ ខណ: ​ឬទ្ធីសែន, សៀបរាប និង បន្ទាយមានជ័យ ចាញ់ទាំងពីរសប្តាហ៍ហើយខាងក្រោមនេះគឺជាលទ្ធផលទាំង៤គូ៖
– ក្លិប​បាល់ទាត់​ឬទ្ធីសែន ០-៣ កោះកុងអែហ្វស៊ី នៅ កីឡដ្ឋានកំពង់ឆ្នាំង
– សមាគម​កីឡា​បាល់ទាត់​ខេត្តត្បូងឃ្មុំ ១-០ កងយោធពលខេមរ:ភូមិន្ទ U21 នៅ កីឡដ្ឋានប៊ុន រ៉ានីហ៊ុនសែនមេមត់
– សាលា​បាល់ទាត់​ជាតិ​បាទី​ ២-១ ក្លិប​បាល់ទាត់​ខេត្ត​សៀមរាប នៅ កីឡដ្ឋានសាលាបាល់ទាត់ជាតិ
– ​​ក្លិប​បាល់ទាត់​ខេត្ត​បន្ទាយមានជ័យ ០-២ អាយ អេស អាយ ដង្កោសែនជ័យ នៅ កីឡដ្ឋានហ៊ុន សែន ខ្លាកូន៕

អត្ថបទពាក់ព័ន្ធ៖ លីគទី២៖ ត្បូងឃ្មុំ, បាទី, ទ័ព និង ISI ទទួលបាន៣ពិន្ទុរៀងៗខ្លួននៅសប្តាហ៍ទី១

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់សម្រាប់សប្តាហ៍ទី២៖

កាលបរិច្ឆេទថ្ងៃប្រកួតបើកឆាកសប្តាហ៍ទី៣ ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១៖
– ក្លិបបាល់ទាត់​ខេត្ត​សៀមរាប ប៉ះ ខេត្តបន្ទាយមានជ័យ ​(វេលាម៉ោង៣:០០រសៀល នៅ កីឡដ្ឋានសៀមរាប)
– កងយោធពលខេមរ:ភូមិន្ទ U21 ប៉ះ សាលា​បាល់ទាត់​ជាតិ​បាទី (វេលាម៉ោង៣:០០រសៀល នៅ កីឡដ្ឋាន ខ.ភ.ម)
– កោះកុងអែហ្វស៊ី ប៉ះ សមាគម​កីឡា​បាល់ទាត់​ខេត្តត្បូងឃ្មុំ (វេលាម៉ោង៣:០០រសៀល នៅ កីឡដ្ឋានកោះកុង)
– អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ ក្លិប​បាល់ទាត់​ឬទ្ធីសែន (វេលាម៉ោង៣:០០រសៀល នៅ កីឡដ្ឋាន ខេ អេម អេច ផាក)៕

Telegram-Troryorng
Share.