ពស់យន្ដនេះត្រូវបានបង្កើតឡើងនៅឯសាកលវិទ្យាល័យ John Hopkins ដោយពស់យន្ដនេះអាចស្វែងរក និង ជួយសង្រ្គោះតាមបែបបច្ចេកវិទ្យាដ៏ទំនើប។
ជំនួយការសាស្រ្ដាចារ្យផ្នែកវិស្វកម្មមេកានិកនៅសាកលវិទ្យាល័យ John Hopkins របស់សហរដ្ឋអាមេរិក និងក្រុមរបស់លោកបានយករូបមន្ដរូបវិទ្យា និង ជីវវិទ្យាបញ្ចូលគ្នាដើម្បីសិក្សាអំពីចលនារបស់ពស់យន្ដបន្ទាប់មកលោកនឹងធ្វើការសាកល្បងផ្ទាល់តែម្ដង។ ការសាកល្បងនេះត្រូវបានថតទុកជាឯកសារដើម្បីតាមដានពីចលនា និង ឧបសគ្គរបស់ពស់យន្ដនេះ ហើយថែមទាំងបង្ហាញអំពីល្បឿនរបស់វាផងដែរ វាមានចលនាលឿនរហ័សដូចសត្វពស់ពិតប្រាកដអញ្ចឹង។
![](https://cdn.troryorng.com/wp-content/uploads/2022/01/28133636/1-6-1024x576.png)
គួរបញ្ជាក់ថា ក្រុមអ្នកបង្កើតពស់យន្ដនេះនឹងបន្ថែមភាពស្មុគស្មាញជាមួយនឹងឧបសគ្គធំៗជាងមុនដើម្បីវាស់ស្ទង់អំពីពស់យន្ដនេះបន្ថែមទៀត ហើយសង្ឃឹមថានៅថ្ងៃអនាគតពស់យន្ដនេះអាចជួយសង្រ្គោះមនុស្សពីគ្រោះថ្នាក់ដោយសារពស់ពិតប្រាកដ។
ប្រភព៖ UPI
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)