យន្ដហោះដ្រូនជាង ៥០០ គ្រឿង ត្រូវបានបង្ហោះទៅលើមេឃជាមួយនឹងអំពូលភ្លើងបំភ្លឺពេលរាត្រី ដើម្បីអបអរសាទរពិធីខួបកំណើតសុនខរបស់ខ្លួន។
ស្រ្តីម្នាក់បានប្រារព្ធពិធីខួបកំណើតគម្រប់ ១០ឆ្នាំ ឲ្យសុនខរបស់នាង ដោយជួលក្រុមយន្ដហោះដ្រូនចំនួន ៥២០គ្រឿង ផ្គុំជារូបអក្សរជូនពរ និង រូបនំខេក បង្ហោះទៅលើមេឃនៅក្នុងទីក្រុង ឆាងសា ខេត្ត ហូណាន ប្រទេសចិន។
![](https://cdn.troryorng.com/wp-content/uploads/2022/01/28133553/1-7.png)
ព្រឹត្តិការណ៍នេះបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និង កោតសរសើរអំពីការស្រលាញ់រវាងម្ចាស់ និង សត្វចិញ្ចឹម។ អ្នកជំនាញលើផ្នែកឧស្សាហកម្មដ្រូនបានឲ្យដឹងថា ម្ចាស់សុនខនេះប្រហែលជាចំណាយប្រាក់ចំនួន ១ម៉ឺន៥ពាន់៧រយដុល្លាអាមេរិក ដើម្បីជួលដ្រូនទាំងអស់នេះ។
![](https://cdn.troryorng.com/wp-content/uploads/2022/01/28133552/2-5.png)
ទោះជាយ៉ាងណាព្រឹត្តិការណ៍បង្ហោះដ្រូននេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន តម្រូវឲ្យម្ចាស់សុនខទៅសុំច្បាប់អនុញ្ញាតដើម្បីឲ្យស្របទៅច្បាប់នៃការប្រើប្រាស់ដ្រូនក្នុងតំបន់ឲ្យបានមុនពេលបង្ហោះជាសាធារណៈ៕
ប្រភព៖ UPI
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)