ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath’s បានប្រកាសចូលរួមការប្រកួតពានរង្វាន់មិត្តភាពមុនបើករដូវកាល Cambodia Airways Cup​ ដែលត្រៀមធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកុម្ភះ ដល់ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២។

ពានរង្វាន់ CAC 2022 ​នេះរៀបចំឡើងដោយក្លិបបាល់ទាត់ បឹងកេត និងមានការចូលរួមសរុបចំនួន ៤ក្រុមរួមមានដូចជា៖ បឹងកេត ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង នៅក្នុងកីឡដ្ឋាន Cambodia Airways ។

ចំពោះរូបមន្តប្រកួតគឺជម្រុះ (Semi-final និង Final) ចំណែកការចាប់ឆ្នោតជ្រើសគូប្រកួតនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕

Telegram-Troryorng
Share.