(ចក្រពអង់គ្លេស)៖ មន្រ្តីសុខាភិបាលចក្រភពអង់គ្លេសកំពុងតែតាមដានវីរុសកូនកាត់ថ្មីមួយទៀតដែលបំប្លែងចេញពីប្រភេទ វីរុស អូមីក្រុង (Omicron) និង វីរុស ដែលតា (Delta)។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28125005/9801b28a-7754-4f21-8ff6-788b579d7a58_bdc71012-1024x688.jpg)
របាយការណ៍មន្រី្តសុខាភិបាលបានប្រកាសជាផ្លូវការកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនថា វីរុសកូនកាត់នេះអាចវិវត្តនៅក្នុងខ្លួនអ្នកជំងឺដែលឆ្លងវីរុសបំប្លែងថ្មីទាំង២នេះក្នុងពេលតែ១ ដោយគេហៅវីរុសកូនកាត់នេះថា ដែលតាក្រុង (Deltacron) ដែលធ្វើឲ្យវាមានសមត្ថភាពឆ្លងកាន់តែខ្លាំងជាងកូវីដទម្រង់ដើម។ ប៉ុន្ដែអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេសមិនទាន់ប្រាកដទេថា មេរោគនេះត្រូវបាននាំចូលពីក្រៅប្រទេស ឬក៏មានប្រភពនៅក្នុងប្រទេសស្រាប់។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28125004/AdobeStock_472042410_164071430947825_v0_h.jpg)
ទោះជាយ៉ាងណា គេមិនទាន់ដឹងទេថា មេរោគដែលទើបនឹងវិវត្តថ្មីនេះអាចចម្លងខ្លាំង ឬ ធ្ងន់ធ្ងរកម្រិតណានោះទេ ខណៈដែលអ្នកវិទ្យាសាស្រ្ត ក៏មិនទាន់ប្រាកដថា មេរោគកូនកាត់នេះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពវ៉ាក់សាំងដែរ ឬអត់ ដោយករណីដែលត្រូវបានរាយការណ៍ដំបូងគឺស្ថិតនៅកម្រិតទាបនៅឡើយ។ ករណីឆ្លងមេរោគកូវីដនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ ២៩% ក្នុងសប្ដាហ៍មុន ហើយធ្លាក់ចុះ ៧៦% ចាប់ពីតាំងពីការឆ្លងស្ថិតនៅកម្រិតខ្ពស់បំផុតនាដើមឆ្នាំ២០២២នេះ។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28125003/96589-1024x576.jpg)
ប្រធានផ្នែកវេជ្ជសាស្រ្តចក្រភពអង់គ្លេសប្រចាំនៅក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានព្រមានអំពីការឆ្លងរាលដាលវីរុសកូនកាត់ Deltacron ខណៈដែលវីរុសបំប្លែងថ្មីប្រភេទ Omicron កំពុងតែវាយលុកទូទាំងពិភពលោក បន្ទាប់ពីវីរុសបំប្លែងចេញពីមេរោគកូវីដ១៩ ផ្សេងៗជាច្រើនប្រភេទទៀត៕
ប្រភព៖ New York Post
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)