បុរសសញ្ជាត្តិតួកគីវ័យ ៥៦ឆ្នាំម្នាក់ ចំណាយពេល ៤៤១ថ្ងៃ តេស្ដមេរោគកូវីដ១៩ ចំនួន ៧៨ដង ហើយទទួលបានលទ្ធផលវិជ្ជមានរហូត។
លោកមានឈ្មោះថា មូហ្សាហ្វើ កាយ៉ាសាន់ (Muzaffer Kayasan) បានជាប់ក្នុងកំណត់ត្រាជាអ្នកឆ្លងកូវីដយូរបំផុតរបស់ប្រទេសតួកគី ព្រោះរយៈពេល ១៤ខែ លោកមិនដែលជាសះស្បើយពីមេរោគនេះឡើយ។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28124448/image_2022-02-18_10-10-56.png)
លោក កាយ៉ាសាន់ (Kayasan) ត្រូវបានគ្រូពេទ្យបញ្ជាក់ថា លោកមានជំងឺមហារីកឈាម ជាធម្មតា អ្នកដែលមានជំងឺកូវីដ១៩ អាចធ្វើតេស្ដអវិជ្ជមានបន្ទាប់ពី ៥ ទៅ ៦ថ្ងៃ។ ប៉ុន្ដែលោក កាយ៉ាសាន់ (kayasan) ខុសពីអ្នកដទៃ ហើយគ្រូពេទ្យជឿថា ការឆ្លងមេរោគដ៏យូររបស់លោក កាយ៉ាសាន់ (kayasan) អាចបណ្ដាលមកពីប្រព័ន្ធភាពសុំាំក្នុងរាងកាយលោកចុះខ្សោយពេក ព្រោះតែជំងឺមហារីកនេះ ហើយការឆ្លងដ៏យូរនេះគឺមានមិនធ្លាប់ជួបប្រទះនោះទេ។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28124447/image_2022-02-18_10-11-24.png)
ទោះបីជាស្ថិតនៅដាច់ដោយឡែកពីគ្រួសារ និង ចាកចេញពីមន្ទីរពេទ្យតាំងពីខែ វិច្ឆិកា ឆ្នាំ២០២០ ក៏ដោយ ក៏លោកមានស្មារតីតស៊ូ អត់ធ្មត់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ និង បន្ដប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈាមរបស់លោកបន្ដទៀត។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28124446/image_2022-02-18_10-12-21.png)
យោងតាម សេចក្តីណែនាំស្ដីពីការចាក់ថ្នាំបង្កាកូវីដ១៩ របស់ប្រទេសតួកគីបានឲ្យដឹងថា អ្នកដែលធ្វើតេស្តវិជ្ជមាន មិនអាចចាក់វ៉ាក់សាំងបានទេ រហូតដល់ពួកគេជាសះស្បើយទាំងស្រុង រយៈពេល ១០ថ្ងៃក្រោយ ទើបអាចចាក់វ៉ាក់សាំងបាន ដូចនេះមានន័យថា លោក កាយ៉ាសាន់ (Kayasan) មិនអាចមានសិទ្ធិចាក់វ៉ាក់សាំងបានឡើយ៕
ប្រភព៖ Dailymail
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)