សត្វចៀមមួយក្បាលនៅតំបន់អាហ្រ្វិកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅជំរំយោធា ៣ឆ្នាំ ពីបទឃាតកម្ម លើស្រ្តីម្នាក់ក្នុងប្រទេសស៊ូដង់ខាងត្បូង។
ចៀមឈ្មោលនេះ បានជល់ស្រ្តីម្នាក់ឈ្មោះ Adhieu Chaping អាយុ ៤៥ឆ្នាំ ចំទ្រូងម្ដងហើយម្ដងទៀត ធ្វើឲ្យបាក់ឆ្អឹងជំនី មុនពេលគាត់ស្លាប់កាលពីចុងសប្ដាហ៍មុន។
![](https://cdn.troryorng.com/wp-content/uploads/2022/05/28101446/livin4wheel-bhqrjv34sw4-unsplash.jpg)
អ្នកនាំពាក្យប៉ូលីសរដ្ឋ Lake State លោក Mabor Makuac បាននិយាយថា «តួនាទីរបស់យើងជា ប៉ូលីសគឺ ផ្ដល់សុវត្ថិភាព ដូច្នេះចៀមឈ្មោលនេះ ត្រូវបានចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំខ្លួននៅបុស្ដិ៍ប៉ូលីស Maleng Agok Payam»។
![](https://cdn.troryorng.com/wp-content/uploads/2022/05/28101445/large.jpeg)
លោកបន្ថែមថា «ម្ចាស់សត្វចៀមគ្មានកំហុសទេ ហើយចៀមគឺជា អ្នកប្រព្រឹត្តបទល្មើស ដូច្នេះវាសមនឹងត្រូវចាប់ខ្លួនបន្ទាប់ពីករណីនេះ ត្រូវបានបញ្ជូនបន្ដទៅតុលាការតាមទម្លាប់កន្លងមក»។ ប៉ុន្ដែទោះជាយ៉ាងណា ម្ចាស់ចៀមឈ្មោលនោះ ព្រមបង់សំណង រួមទាំងប្រគល់គោចំនួន ៥ក្បាល ដល់គ្រួសារជនរងគ្រោះផងដែរ។
បើតាមលោក Paul Adhong Majak មន្ត្រីជាន់ខ្ពស់ក្នុងតំបន់បានឲ្យដឹងថា ម្ចាស់ផ្ទះនិងក្រុមគ្រួសារជនរងគ្រោះ គឺមានទំនាក់ទំនងនិងជាអ្នកជិតខាងនឹងគ្នា៕
![](https://troryorng.com/wp-content/uploads/2022/05/Troryorng-Telegram-1-1024x126-1.webp)