ឱកាសសម្រាប់ប្អូនៗដែលស្រឡាញ់ និងចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីព សូមចូលរួមតេស្តសមត្ថភាពទាំងអស់គ្នា ដើម្បីទទួលបានឱកាសទៅហ្វឹកហាត់នៅប្រទេសជប៉ុនផ្ទាល់ ក្រោមការគ្រប់គ្រង និងចំណាយទាំងអស់ ក្នុងកម្មវិធី “𝗣𝗢𝗖𝗔𝗥𝗜 𝗦𝗪𝗘𝗔𝗧 𝗝𝗮𝗽𝗮𝗻 𝗬𝗼𝘂𝘁𝗵 𝗗𝗿𝗲𝗮𝗺 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲”។

ក្នុងឆ្នាំ 2022​​ នេះក្លិបបាល់ទាត់ Angkor Tiger បានជូនដំណឹងនូវកម្មវិធី “POCARI SWEAT Japan Youth Dream​Challenge” ដើម្បីគាំទ្រដល់ក្តីស្រមៃរបស់យុវជននៅក្នុងប្រទេសកម្ពុជាដោយកម្មវិធីនេះមានការសហការជាមួយក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd, Otsuka Nutraceutical (Thailand) Co., Ltd និងក្រុមលីគកំពូលជប៉ុនទី២ TOKUSHIMA VORTIS។

ពត៌មាន
កម្មវិធីនេះនឹងធ្វើឡើងនៅក្នុងខែមិថុនា និង ខែកក្កដា ឆ្នាំ2022 នៅទីតាំងចំនួនបីក្នុងប្រទេសកម្ពុជា
(ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបាត់ដំបង) សម្រាប់យុវជនដែលមានអាយុពី ១៤ ទៅ ១៥ ឆ្នាំទូទាំងប្រទេសកម្ពុជា។ ការធ្វើតេស្តលើកទី១ នឹង ធ្វើឡើងនៅក្នុងខេត្តបាត់ដំបងនាថ្ងៃអាទិត្យ ទី២៦​ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ខេត្តសៀមរាបនាថ្ងៃអាទិត្យ ទី០៣ ខែកក្កដា និងរាជធានីភ្នំពេញនាថ្ងៃអាទិត្យ ទី១០​ ខែកក្កដា។ ហើយការ​ជ្រើស​រើស​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​នៅ​ពាក់កណ្តាល ​ខែ​កក្កដា ឆ្នាំ ២០២២។ គម្រោងខាងលើនេះគឺមានឈ្មោះជាភាសាឡាតាំង ថា៖«POCARI SWEAT Japan Youth Dream Challenge» ពួកយើងនឹងខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ភាពខ្លាំង របស់ពួកយើងដើម្បីគាំទ្រជំរុញដល់ផ្នែកកីឡា និងសមត្ថភាពកីឡាបាល់ទាត់ ហើយពួកយើងនឹងជួយគាំទ្រនូវផ្នែកសុខភាព ក៍ដូចជារបបអាហារ និងការខ្សោះជាតិទឹកនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសជប៉ុន ជាមួយនឹងការគាំទ្រយ៉ាងល្អបំផុតដោយមានការសហការគ្នារវាងក្រុមហ៊ុនទាំងបួនដូចដែលបានរៀបរាប់ខាងលើ។

គោលបំណង
បាល់ទាត់​ជា​កីឡា​ដែល​ពេញ​និយម​បំផុត​នៅក្នុងប្រទេស​កម្ពុជា។ ពួកយើងមានគោលបំណងផ្តល់នូវការបង្កើនភាពក្លាហាន ដើម្បីបោះជំហានទៅមុខក្នុងការបង្កើតនូវឱកាសប្រកួតប្រជែងជាសកលដោយស្មើភាពគ្នាសម្រាប់យុវជនទូទាំងប្រទេសកម្ពុជា។ កីឡាករដែរត្រូវបានជ្រើសរើស និងអ្នកដែលនៅជុំវិញខ្លួនយើង ចង់អោយពួកគាត់មាន ក្តីសុបិន និងក្តីសង្ឃឹមជាច្រើនដើម្បីឈានទៅមុខជំហាន ដំបូង។

តួនាទីសំខាន់ផ្សេងៗ
ក្លិបបាល់ទាត់​ Angkor Tiger ក្នុងនាមជា​ក្រុម​បាល់ទាត់​អាជីព​ដែល​ស្ថិត​ក្នុង​លីគ​កំពូល​កម្ពុជា ព្រមទាំងបុគ្គលិក
និងកីឡាករនឹងទទួលខុសត្រូវលើការជ្រើសរើសយុវជនដោយប្រើប្រាស់ចំណេះដឹងទៅលើបាល់ទាត់ ក៏ដូចជាការផ្សព្វផ្សាយនាៗក្នុងស្រុក ។

ក្រុមហ៊ុន​ Otsuka Pharmaceutical, Otsuka Nutraceutical (Thailand) Co., Ltd. ដែលជាអ្នកចែកចាយ POCARI SWEAT នឹងទទួលខុសត្រូវចំពោះការគាំទ្រផ្នែក សុខភាព ក៍ដូចជាជីវជាតិ និងការខ្សោះជាតិទឹក រួមទាំងការផ្លាស់ប្តូរវប្បធម៌ និងការគាំទ្រពេញទំហឹងសម្រាប់គម្រោងមួយនេះ។

ចំណែកឯ TOKUSHIMA VORTIS នឹងទទួលការគាំទ្រក្នុងការផ្លាស់ប្តូរវប្បធម៌ ក្នុងការប្រកួតបាល់ទាត់ នៅប្រទេសជប៉ុន៕

ចូលទៅកាន់តំណរភ្ជាប់សម្រាប់ការចុះឈ្នោះតាមប្រព័ន្ធអនឡាញ: https://forms.gle/6soDuBSLj9W5M8MM7

Share.