យោងតាមការចុះផ្សាយរបស់គេហទំព័រ Thailive បានឲ្យដឹងថា ក្រុមបាល់ទាត់ Angthong FC លីគលំដាប់ទី៣របស់ប្រទេសថៃ ប្រកាសតែងតាំងលោក Kenichi Yatsuhashi ជាគ្រូបង្វឹកថ្មី ចាប់ពីរដូវកាល ២០២២-២៣។

លោក Kenichi Yatsuhashi កាន់សញ្ញាបត្រកម្រិត AFC Pro License ដែលមានបទពិសោធន៍ជោគជាំមិនធម្មតាឡើយលើវិថីបាល់ទាត់ ធ្លាប់ដឹកនាំក្រុមបាល់ទាត់អង្គរថាយហ្គឺរ អំឡុងឆ្នាំ២០១៧។ មុនផ្លាស់ទៅកាន់ Inter Allies លីគកំពូលរបស់ប្រទេសហ្គាណា Ghana Premier League នៅឆ្នាំ២០១៨។

ឈានចូលឆ្នាំ ២០១៩ គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះ បន្តទៅដឹកនាំក្រុម Lonestar Kashmir FC លីគកំពូលរបស់ប្រទេសឥណ្ឌា និងក្រុមចុងក្រោយគឺ Navy Sea Hawks FC លីគកំពូលស្រីលង្កា ឆ្នាំ២០២១៕

Share.