រាប់ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២១ នៅពេលដែលពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់រួចរាល់ ១០០ភាគរយ កីឡាករ Mouzinho Barreto De Lima របស់ក្រុមទីម័រខាងកើត ពាក់អាវលេខ១០ គឺជាអ្នកទាត់បញ្ចូលទីក្នុងការប្រកួតផ្លូវការដំបូងគេបង្អស់ ដោយបាល់ពិន័យ ១១ម៉ែត្រ ទល់នឹងហ្វីលីពីន។
Mouzinho Barreto de Lima ក៏ជាកីឡាករដំបូងគេដែលអាចរកគ្រាប់លឿនបំផុត (៦នាទី ១៤វិនាទី) ប្រចាំព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់អាស៊ាន AFF U23 Championship 2022។
Mouzinho កើតនៅថ្ងៃទី ២៦ កុម្ភះ ឆ្នាំ២០០២ (អាយុ ២០ឆ្នាំ) មានកម្ពស់១ម៉ែត្រ៦៥ និងលេងក្នុងតំណែងខ្សែប្រយុទ្ធ។ រូបគេបានលេងនៅក្លិប SLB Laulara កាលពីរដូវកាលមុននិងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល ២០២១ នៃលីគកំពូលទីម័រ៕