១១ប្រទេសបានបញ្ជូនកីឡាការិនីយុវតីក្រោមអាយុ១៨ឆ្នាំរបស់ខ្លួនទៅចូលរួមប្រកួតបាល់ទះកម្រិតអាស៊ី 2022 Asian Girls’ U18 Volleyball Championship នៅខេត្ត Nakhon Pathom ប្រទេសថៃ ខណៈប្រកួតបើកឆាកក្រុមយុវតី អ៊ីរ៉ង់ ថៃ តៃវ៉ាន់ ឥណ្ឌា ជប៉ុន សុទ្ធតែឈ្នះដូចគ្នា។
ពូល A មាន៖ ថៃ (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង អ៊ីរ៉ង់ អូស្ត្រាលី និងអ៊ូបេគីស្ថាន
ពូល B មាន៖ ជប៉ុន ចិន តៃវ៉ាន់ កាហ្សាក់ស្ថាន ឥណ្ឌា និងហ្វីលីពីន
លទ្ធផលប្រកួតបើកឆាក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ មាន៖
ពូល A៖
-អូស្តា្រលី ០-៣ អ៊ីរ៉ង់ (១៩-២៥,១៨-២៥,១៦-២៥)
-ថៃ ៣-០ អ៊ូបេគីស្ថាន (២៥-១៥,២៥-១៥,២៥-១៧)
ពូល B៖
-កាហ្សាក់ស្ថាន ១-៣ តៃវ៉ាន់ (២៥-២១,២១-២៥,១៩-២៥,១៨-២៥)
-ហ្វីលីពីន ១-៣ ឥណ្ឌា (២៥-១៤,២១-២៥,២៣-២៥,១៩-២៥)
-ចិន ០-៣ ជប៉ុន (២០-២៥,២៥-២៧,២២-២៥)
សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី៧ខែមិថុនា នេះមាន៖
ពូល A៖
-ម៉ោង៩ព្រឹក កូរ៉េខាងត្បូង ប៉ះ អ៊ូបេគីស្ថាន
-៤:៣០រសៀល អូស្ត្រាលី ប៉ះ ថៃ
ពូល B៖
-ម៉ោង១១:៣០ថ្ងៃត្រង់ ហ្វីលីពីន ប៉ះ កាហ្សាក់ស្ថាន
-ម៉ោង២រសៀល ជប៉ុន ប៉ះ ឥណ្ឌា
-ម៉ោង៧យប់ ចិន ប៉ះ តៃវ៉ាន់
ពានរង្វាន់ Asian Girls’ U18 Volleyball Championship រៀបចំឡើងពីឆ្នាំ១៩៩៧ ដោយធ្វើឡើងរាល់២ឆ្នាំម្តង សរុប១២លើកមកហើយ ខណៈក្រុមជប៉ុន ឈ្នះជើងឯកបាន៨លើក និងចិន ឈ្នះបាន៤លើក។ ចំណែកប្រទេសថៃ ធ្លាប់ធ្វើជាម្ចាស់ផ្ទះបាន៧លើក ហ្វីលីពីន និងចិន ធ្វើម្ចាស់ផ្ទះបានម្នាក់២លើក ហើយសិង្ហបុរី និងម៉ាឡេស៊ី ធ្វើម្ចាស់ផ្ទះបានម្នាក់១លើកដែរ។
ចំណែកការប្រកួត 2022 Asian Girls’ U18 Volleyball Championship នេះវិញធ្វើឡើងពីថ្ងៃទី៦ ដល់១៣ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Nakhon Pathom Sports Center Gymnasium ក្នុងតំបន់ Mueang Nakhon Pathom ខេត្ត Nakhon Pathom ប្រទេសថៃ។ សម្រាប់ក្រុមដែលមានឈ្មោះឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងតំណាងឱ្យទ្វីបអាស៊ី ទៅចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកពិភពលោក 2023 FIVB Volleyball Girls’ U19 World Championship៕