យោងតាមការចុះផ្សាយរបស់ The Mirror សារព័ត៌មានដ៍ធំមួយប្រចាំនៅប្រទេសអង់គ្លេសបានឲ្យដឹងថា Jozsef Keaveny ពីអតីត​យុវជន Leicester City ដែល​ចូល​និវត្តន៍​នៅអាយុ២១ឆ្នាំ មូលហេតុញាំញី​ដោយសារ​បញ្ហា​របួស​ ក្លាយទៅជា​ Super Star តារាបាល់ទាត់នៅស្រុកខ្មែរ។

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក Alistair Heath បានប្រកាសនាំចូលខ្សែប្រយុទ្ធ Jozsef Keaveny ជនជាតិអង់គ្លេស-សាធារណរដ្ឋអៀរឡង់ ដើមឆ្នាំ២០២២។

ខ្សែប្រយុទ្ធ​វ័យ២២ឆ្នាំរូបនេះ កើតនៅប្រទេសអង់គ្លេស ក្នុងទីក្រុង Leicester ប៉ុន្តែដោយសារមានជីតាជនជាតិអៀរឡង់ ដូច្នេះគាត់អាចមានសិទ្ធិចូលលេងឲ្យក្រុមជម្រើសជាតិអៀរឡង់។

មុនមកកាន់កម្ពុជា Jozsef Keaveny ធ្លាប់លេងឲ្យក្លិបមួយចំនួនដូចជា៖
– 2009/19 ថ្នាលយុវជន Leicester City
– 2019/20 AEK Larnaca FC ប្រទេសក្រិក
– 2020 Anstey Nomads FC ប្រទេសអង់គ្លេស។

គិតត្រឹមសប្តាហ៍ទី៩ នៃពានរង្វាន់លីគកំពូលកម្ពុជា ខ្សែប្រយុទ្ធ Jozsef Keaveny ស៊ុតបញ្ចូលទីបាន៤គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន៦លើក ឲ្យក្រុមបាល់ទាត់អង្គរថាយហ្គឺរ៕

Share.