បាត់ដំបង÷ អាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ក្នុងករណីប្លន់យកម៉ូតូប្រដាប់ដោយកាំបិតផ្គាក់ក្នុងស្រុកបវេល។

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះគង់ ណន់ ភេទប្រុស អាយុ ៤៨ ឆ្នាំ នៅថ្ងៃដដែលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ មន្ត្រីជំនាញបានចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន ៩នាក់ក្រោយធ្វើសកម្មភាពល្មើសនៅត្រង់ចំណុចផ្លូវជាតិលេខ ៥៧B ស្ថិតក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានបន្តថា ម៉ូតូដែលជនរងគ្រោះបានបាត់នៅក្នុងហេតុការណ៍ខាងលើ ម៉ាកហុងដាឌ្រីម ១២៥ សេរីឆ្នាំ ២០២២។ ក្រោយការបង្ក្រាបកម្លាំងជំនាញដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន: ម៉ូតូហុងដាឌ្រីម ១២៥ ចំនួន ០៤គ្រឿង, កាំបិតផ្គាក់ចំនួន ០៣ដើម និងស្លាកលេខម៉ូតូ ០២ សន្លឹក មានលេខ បាត់ដំបង ១AP – ៤០៧៤ ជាស្លាកលេខម៉ូតូរបស់ជនរងគ្រោះ និងលេខ បាត់ដំបង ១AF – ៦៦១៩។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.