ប្រទេសថៃ កំពុងទទួលរៀបចំការប្រកួតបាល់ទះក្នុងសាលផ្នែកបុរសជើងឯកប្រចាំទ្វីបអាស៊ី 2022 Asian Men’s Volleyball Cup ក្នុងខេត្ត Nakhon Pathom ចាប់ពីថ្ងៃទី៧ ដល់១៤ ខែសីហា ឆ្នាំ២០២២ ដោយមានក្រុមខ្លាំងមកពីជុំវិញទ្វីបអាស៊ីចំនួន១១ក្រុមចូលរួម។
ក្រុមដែលចូលរួមបែងចែកជា ៤ពូលដើម្បីសន្សំពិន្ទុរកក្រុមខ្លាំងបន្តកៅអីឡើងទៅដណ្តើមជើងឯកប្រចាំទ្វីប ដោយ៖
-ពូល A៖ ថៃ (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង,ហុងកុង
-ពូល B៖ អ៊ីរ៉ង់,ប៉ាគីស្ថាន
-ពូល C៖ ជប៉ុន,អូស្រ្តាលី,ឥណ្ឌា
-ពូល D៖ ប៉ារ៉ែន, ចិន និងតៃវ៉ាន់
ការពិតក្រុមដែលមានឈ្មោះចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់នេះមាន១៣ក្រុម ប៉ុន្តែមាន២ក្រុមប្រកាសដកខ្លួនដោយក្នុងនោះមានកាតារ និងកាហ្សាក់ស្ថាន។
សម្រាប់លទ្ធផលប្រកួតថ្ងៃបើកឆាក ថ្ងៃអាទិត្យ ម្សិលមិញមាន៖
-ហុងកុង ០-៣ ថៃ
-ឥណ្ឌា ០-៣ ជប៉ុន
-តៃវ៉ាន់ ០-៣ បារ៉ែន
ចំណែកប្រកួតនៅថ្ងៃច័ន្ទ ទី៨ ខែសីហា នេះមាន៖
-អូស្រ្តាលី ប៉ះ ឥណ្ឌា (ម៉ោង៩ព្រឹក)
-កូរ៉េខាងត្បូង ប៉ះ ហុងកុង (ម៉ោង១២ថ្ងៃត្រង់)
-ប៉ាគីស្ថាន ប៉ះ អ៊ីរ៉ង់ (ម៉ោង៣រសៀល)
-ចិន ប៉ះ តៃវ៉ាន់ (ម៉ោង៦ល្ងាច)
ពានរង្វាន់នេះរៀបចំរាល់២ឆ្នាំម្តងចាប់ពីឆ្នាំ២០០៨ មក ស្របពេលដែលក្រុមអ៊ីរ៉ង់ ធ្លាប់ឈ្នះជើងឯកបានច្រើនជាងគេរហូតដល់៣ដង (២០០៨,២០១០,២០១៦) ខណៈក្រុម៣ប្រទេសធ្លាប់ឈ្នះម្នាក់ម្តងគឺចិន (២០១២) កូរ៉េខាងត្បូង (២០១៤)និងកាតារ (២០១៨)៕