ក្រុមបាល់ទះបុរសរបស់ជម្រើសជាតិចិន បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះក្នុងទ្វីបអាស៊ី Asian Men’s Volleyball Cup ឆ្នាំ២០២២ ដែលរៀបចំនៅប្រទេសថៃ ក្រោយបំបាក់ក្រុមជម្រើសជាតិជប៉ុន ដោយលទ្ធផល៣សិតទល់០ នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។
សម្រាប់ក្រុមជម្រើសជាតិចិន នេះជាលើកទី២ហើយដែលគ្រងតំណែងជើងឯក បើកគិតពីពានរង្វាន់ប្រចាំទ្វីបនេះបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៨ មក ខណៈលើកដំបូងក្រុមនេះឈ្នះនៅឆ្នាំ២០១២ ដែលគ្រានោះរៀបចំនៅទីក្រុង Vĩnh Yên ប្រទេសវៀតណាម។
បុរសទាំង១៤នាក់ដែលជួយឱ្យចិនឈ្នះជើងឯកឆ្នាំនេះមាន Dai Qingyao, Qu Zongshuai, Yang Yiming, Zhang Binglong, Yu Yuantai, Yu Yaochen (ប្រធានក្រុម), Li Yongzhen, Liu Meng, Jiang Zhengyang, Zhang Zhejia, Peng Shikun, Zhang Guanhua, Zhang Jingyin និងWang Bin ក្រោមការដឹកនាំដោយលោក Wu Sheng ជាគ្រូបង្វឹក។
សម្រាប់ពានរង្វាន់ឯកត្តជនបុរសលើកនេះមាន៖
-Most Valuable Player៖ Zhang Jingyin (ចិន)
-Best Setter៖ Akihiro Fukatsu (ជប៉ុន)
-Best Outside Spikers៖ Zhang Jingyin (ចិន) និងMohamed Abdulla (បារ៉ែន)
-Best Middle Blockers៖ Zhang Zhejia (ចិន) និង Peng Shikun (ចិន)
-Best Opposite Spiker៖ Issei Otake (ជប៉ុន)
-Best Libero៖ Husain Sultan (បារ៉ែន)
ដោយឡែកចំណាត់ថ្នាក់រួមឆ្នាំនេះមាន៖
១) ចិន
២) ជប៉ុន
៣) បារ៉ែន
៤) កូរ៉េខាងត្បូង
៥) អ៊ីរ៉ង់
៦) ប៉ាគីស្ថាន
៧) ថៃ
៨) អូស្រ្តាលី
៩) តៃវ៉ាន់
១០) ឥណ្ឌា
១១) ហុងកុង
ពានរង្វាន់ Asian Men’s Volleyball Cup រៀបចំរាល់២ឆ្នាំម្តង ហើយឆ្នាំ២០២០ កន្លងទៅត្រូវធ្វើទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា តែត្រូវលប់ចូលវិញ ក្រោយមានការយាយីពីជំងឺកូវីដ-១៩។ អ៊ីរ៉ង់ ជាក្រុមឈ្នះជើងឯកបានច្រើនជាងគេ រហូតដល់៣ដង ដោយនៅឆ្នាំ២០០៨,២០១០,២០១០និង២០១៦ ហើយចិនឈ្នះ២ដង នឹងលើកនេះផង ខណៈកូរ៉េខាងត្បូង ឈ្នះជើងឯកម្តងនៅឆ្នាំ២០១៤ និងកាតារឈ្នះម្តងដែរនៅឆ្នាំ២០១៨។