ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សា នៅរសៀលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២២ បានសម្រេចបើកសវនាការជំនុំជម្រះលើក្រុមជនជាប់ចោទ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២១ ។

សវនាការនេះត្រូវបានលើពេលវិញ ដោយសារនៅនីតិវិធីចៅក្រមស៊ើបសួរ មានការខ្វះខាតមួយចំនួន គឺការកោះហៅជនរងគ្រោះ និងសាក្សី មកបំភ្លឺ ដូច្នេះលោកស្រីចៅក្រម ក៏បានសម្រេចចាត់របៀបបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរ សាកសួរឡើងវិញ។

ជនជាប់ចោទមាន១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុសអាយុ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក ២.ឈ្មោះ កេត ម៉ាច ភេទប្រុសអាយុ២៦ឆ្នាំ ៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុសអាយុ៣៧ឆ្នាំ ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុសអាយុ២៦ ឆ្នាំ ៥.ឈ្មោះ នេត ផៃមុនី ភេទប្រុសអាយុ៤២ឆ្នាំ ។

កាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០២២កន្លងទៅ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទមាន១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ភេទប្រុសអាយុ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក ដាក់ពន្ធនាគារ៩ឆ្នាំ ២.ឈ្មោះ កេត ម៉ាច ភេទប្រុសអាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៦ឆ្នាំ ៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុសអាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុសអាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ ៥.ឈ្មោះ នេត ផៃមុនី ភេទប្រុសអាយុ៤២ឆ្នាំ ដាក់ពន្ធនាគារ៨ឆ្នាំ ករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ ចតុមុខ

Share.