សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports Federation Cambodia)បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពី ប្រភេទវិញ្ញាសាកីឡាអេឡិចត្រូនិក ឬ ហៅថា E-Sport ចំនួន៩ប្រភេទផ្សេងគ្នានឹងដាក់ឱ្យអត្តពលិកមកពីបណ្តាប្រទេសសមាជិកអាស៊ាន ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
បើតាមលិខិតផ្លូវការបញ្ជាក់ពីសហព័ន្ធ ថាប្រភេទវិញ្ញាសាទាំង៩នោះមាន៖
១) AK2 (PC) វិញ្ញាសាក្រុម
២) AK2 (PC) វិញ្ញាសារឯកតក្តជន
៣) PUBG Mobile វិញ្ញាសាក្រុម
៤) PUBG Mobile វិញ្ញាសាឯកតក្តជន
៥) Mobile Legends Bang Bang (Mobile) វិញ្ញាសាក្រុមបុរស
៦) Mobile Legends Bang Bang (Mobile) វិញ្ញាសាក្រុមនារី
៧) League of legends: Wild Ritt (Mobile) វិញ្ញាសាបុរស
៨) League of legends: Wild Ritt (Mobile) វិញ្ញាសានារី
៩) Cross Fire (PC) វិញ្ញាសាក្រុម
កីឡា E-Sport ត្រូវបានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដាក់បញ្ជូលក្នុង ព្រឹត្តិការកីឡាស៊ីហ្គេមចាប់ពីឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន មកដោយក្នុងនោះមាន១២ ប្រភេទវិញ្ញាសា ធ្លាប់បានដាក់ឱ្យប្រកួតប្រជែង ក្នុងនោះមានដូចជា CrossFire, Dota 2, FIFA Online 4, Stacraft II, Garena Free Fire, Hearthstone, League of Legends, League Of Legends : Wild Rift, PUBG Mobile, Arena Of Valor, Mobile Legends : Bang Bang និង Tekken 7។
ប្រទេស ហ្វីលីពីន ធ្លាប់ឈ្នះមេដាយមាសរហូតដល់ទៅ៥ តាមពីក្រោយដោយថៃ និងវៀតណាម ឈ្នះម្នាក់៤ ឥណ្ឌូណេស៊ី ឈ្នះបាន២និងម៉ាឡេស៊ី ឈ្នះបាន១៕